បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ដែលមាននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំនួន ១២៥នាក់ វគ្គបំប៉ននេះមានរយៈពេល ៧១ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ រហូតទៅដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តទៅតាមបទបញ្ជារបស់គ្រូបង្គោល និងមិនអនុញ្ញាតច្បាប់ឈប់សម្រាកជាដាច់ខាត ក្នុងពេលសិក្សា ពិសេសត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីមេរៀន ដើម្បីជាបទពិសោធន៍សម្រាប់ការអនុវត្តន៍ការងារជាក់ស្តែងនាពេលខាងមុខ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការលើកទឹកចិត្តដល់សិក្ខាកាម គឺឱ្យដាក់ចំណាត់ថ្នាក់ដល់សិក្ខាកាមទាំងអស់ បើសិក្ខាកាមរូបណាទទួលបានចំណាត់ថ្នាក់ក្នុងវគ្គបំប៉ននេះ និងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងនោះ ៖ ជ័យលាភីលេខ ១ និងទទួលបានប្រាក់រង្វាន់ចំនួន ៥០០.០០០រៀល, លេខ ២ ទទួលបាន ៣០០.០០០រៀល និងលេខ ៣ ទទួលបាន ២០០.០០០រៀលផងដែរ ។ ស
ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ សិក្ខាកាមរូបណាទទួលបានចំណាត់ថ្នាក់ក្នុងវគ្គបំប៉ន នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត
- Post author:Sery Vutha
- Post published:May 16, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់