You are currently viewing កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផ្សព្វផ្សាយអប់រំចិត្តសាស្ត្រដល់នាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផ្សព្វផ្សាយអប់រំចិត្តសាស្ត្រដល់នាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់ផងដែរ។

 

ក្នុងអង្គពិធីនោះដែរ គណៈអធិបតីបានធ្វើបទឧទ្ទេសនាមជូនដល់សមាជិកនៃអង្គពិធីទាំងមូលឱ្យបានជ្រួតជ្រាប និងយល់ច្បាស់អំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស និងផ្តោតសំខាន់លើកកិច្ចការបោះឆ្នោត ព្រមទាំងគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយនីតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕