You are currently viewing ​​ការហ្វឹកហ្វឺន បណ្តុះបណ្តាល អប់រំគឺជាកត្តានាំមកនូវការអភ៍វឌ្ឍន៍ធនធានមនុស្ស

​​ការហ្វឹកហ្វឺន បណ្តុះបណ្តាល អប់រំគឺជាកត្តានាំមកនូវការអភ៍វឌ្ឍន៍ធនធានមនុស្ស

លោកឧត្តមសេនីយ៍ទោ ដូង ចោម នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងទទួលជំនាញផែនការប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមហ្វឹកហាត់ដែលមានសិក្ខាកាមចំនួន ៧៨០នាក់ មកពីកងអន្តរាគមន៍ចល័តចំណុះទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការហ្វឹកហាត់នេះយោងតាមផែនការហ្វឹកហ្វឺនរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញ។ ហើយការហ្វឹកហ្វឺននាពេលនេះជាការរំលឹកឡើងវិញដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនឱ្យមានចំណេះ ជំនាញពិតប្រាកដ ជាពិសេសក្នុងការបំពេញបេសកកម្មការពារសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមនៅពេលយុទ្ធនាការឃោសនាបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។ កម្មវិធីនេះប្រព្រឹត្តទៅព្រឹកថ្ងៃពុធ ២កើត ខែជស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង និងនាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត ៕