You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ឧទ្ទេសនាមអំពីច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ត្រី ថុង ណារុង ឧទ្ទេសនាមអំពីច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ

កោះកុង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ឧទ្ទេសនាមដោយលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោក សេង នេង ប្រធានគណៈកម្មការរៀបចំបោះឆ្នោតខេត្តកោះកុង ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលទទួលភារកិច្ចជាភ្នាក់សន្តិសុខ ត្រូវយកចិត្តទុកដាក់ និងយកអស់កម្លាំង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមច្បាប់ បទបញ្ជា នីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងជាពិសេសត្រូវគោរពតាមក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ។