You are currently viewing លោកវរសេនីយ៍ឯក ហ៊ុយ វទ្ធា ឧទ្ទេសនាម ស្តីពីភារកិច្ចរបស់ភ្នាក់ងារសន្តិសុខ បោះឆ្នោត និងក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ

លោកវរសេនីយ៍ឯក ហ៊ុយ វទ្ធា ឧទ្ទេសនាម ស្តីពីភារកិច្ចរបស់ភ្នាក់ងារសន្តិសុខ បោះឆ្នោត និងក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ

ព្រៃវែង ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើពិធីផ្សព្វផ្សាយស្តីពីភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែង ។

ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានវត្តមានញ្ជើញចូលពីលោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមេបញ្ជាការផ្នែកសឹករងស្រុកគ្រប់ស្រុក ជាច្រើនរូបផងដែរ។