You are currently viewing កងរាជអាវុធហត្ថខេត្ត បាត់ដំបងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់នាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ

កងរាជអាវុធហត្ថខេត្ត បាត់ដំបងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់នាយ នាយរងកងរាជអាវុធហត្ថក្រោមឱវាទ

បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សំរិទ្ធិ មេបញ្ជាការរងការរងកងរាជអាវុធខេត្ត និងដោយមានការចូលរួមពីសំណាក់សិក្ខាកាម ក្នុងកងអនុសេនាធំចំនួន ១៩០នាក់។ គណៈអធិបតីបានធ្វើបទឧទ្ទេសនាមជូនដល់សមាជិកនៃអង្គពិធីទាំងមូលឱ្យបានជ្រួតជ្រាប អំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស និងផ្តោតសំខាន់លើបទវន័យកិច្ចការងារបោះឆ្នោត ព្រមទាំងគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយនីតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕