ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអហក្រុង/ស្រុក ប្រធានស្នាក់ការ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។ គណៈអធិបតីបានធ្វើបទឧទ្ទេសនាមជូនដល់សមាជិកនៃអង្គពិធីទាំងមូលឱ្យបានជ្រួតជ្រាប អំពីការវិវត្តន៍នៃសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស និងផ្តោតសំខាន់លើបទវន័យកិច្ចការងារបោះឆ្នោត ព្រមទាំងគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងកិច្ចការងារពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយនីតិរដ្ឋ និងប្តេជ្ញាការពារដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានចេតនាបង្កចលាចល និងភាពវ៉ឹកវរដល់សង្គមជាតិ៕
កងរាជអាវុធហត្ថខេត្តប៉ៃលិនផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងរាជអាវុធហត្ថក្រោមឱវាទ
- Post author:Sery Vutha
- Post published:May 18, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ