កំពង់ចាម ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើពិធីផ្សព្វផ្សាយស្តីពីភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ពិធីនេះឧទ្ទេសនាមដោយលោកវរសេនីយ៍ទោ សៅ សារិទ្ធ មេបញ្ជាការរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានវត្តមានញ្ជើញចូលពីលោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមេបញ្ជាការផ្នែកសឹករងស្រុកគ្រប់ស្រុក ជាច្រើនរូបផងដែរ។
លោកវរសេនីយ៍ឯក ចែម ពិចិត្រ ជាអធិបតីក្នុងពិធីឧទ្ទេសនាមក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ
- Post author:Sery Vutha
- Post published:May 18, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់