You are currently viewing កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកវគ្គផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកវគ្គផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប និងមានវត្តមានញ្ជើញចូលរួមពីសំណាក់នាយទាហានជាគ្រូបង្គោលរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំចំនួន ១០រូបផងដែរ៕