You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថ កងអនុសេនាធំចល័ត ដែលកំពុងសម្រាកព្យាបាលជម្ងឺ

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថ កងអនុសេនាធំចល័ត ដែលកំពុងសម្រាកព្យាបាលជម្ងឺ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ហុង វិណុល តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារមាន លោកឧត្តមសេនីយ៍ទោ ជា គឹមឡង នាយរងសេនាធិការ លោកវរសេនីយ៍ទោ ឃាម វិចិត្រ លោកវរសេនីយ៍ត្រី ធុច ថាវរៈ និងក្រុមគ្រូពេទ្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ នាយអាវុធហត្ថ កងអនុសេនាធំចល័ត ដែលកំពុងសម្រាកព្យាបាលនៅអង្គភាពចំនួន១៥នាក់និង នៅមន្ទីរពេទ្យព្រះកេតុមាលា ចំនួន៣នាក់ មានជំងឺកៀបឆ្អឹងចង្កេះ គ្រុនចាញ់ រលាកពោះវៀន និងឈាមកកក្នុងជង្គង់ ដែលត្រូវវះកាត់។ លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើក្រុមការងារពេទ្យអោយជួយយកចិត្តទុកដាក់ ថែទាំអ្នកជំងឺអោយបានល្អ ពិសេសក្រុមគ្រួសារអ្នកជំងឺ សូមថែទាំសុខភាពអោយបានល្អគោរពតាមវិជ្ជបញ្ជាពេទ្យ ប្រើប្រាស់ថ្នាំអោយបានទៀងទាត់។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក បាននាំយកផ្លែក្រូចចំនួន ៣កន្ត្រក ស្ករស៣គីឡូ ទឹកដោះគោឆៅ១០៨កំប៉ុង និងថវិកា ៣ ១៤០ ០០០៛ ជូនក្រុមគ្រួសារនាយអាវុធហត្ថ មានឪពុក និងភរិយាដែលនៅមើលថែទាំ។ គ្រួសារអ្នកជម្ងឺ មានសេចក្តីរំភើបក្រៃលែង ដែលបានឃើញវត្តមានថ្នាក់ដឹកនាំកងរាជអាវុធហត្ថ មកដោយផ្ទាល់ ពិសេសការផ្តាំផ្ញើរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានយកចិត្តទុកដាក់ដល់គ្រួសាររបស់ពួកគាត់។
គួររំលឹកថា លោកនាយឧត្តមសេនីយ៍ សៅ សុខា ជានិច្ចកាលតែងតែក្រើនរំលឹកតាមបណ្តាអង្គភាពអោយយកចិត្តទុកដាក់ជួយដល់នាយ នាយទាហានរង កងរាជអាវុធហត្ថទាំងអស់ដែលជួបការលំបាកក្នុងជីវភាពគ្រួសារពេលមានជម្ងឺឫបញ្ហាផ្សេងៗ។