កណ្តាល៖ ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានស្រុកកៀនស្វាយ ចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ទៅផ្តល់ជូនដល់គ្រួសារលោកអនុសេនីយ៍ឯក កែម តិចស៊ុន សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ដែលទើបឆ្លងទន្លេ ស្ថិតនៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ថវិកាសរុបចំនួន ២.០៩០.០០០៛(ពីលានប្រាំបួនម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន សំណេះសំណាល សួរសុខទុក្ខ ដល់គ្រួសារអាវុធហត្ថដែលទើបសម្រាលកូន
- Post author:Sery Vutha
- Post published:May 18, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ