កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលនៅថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧាសភា ឆ្នាំ២០១៨ លោកវរសនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រី ក្រោមឱវាទ ចុះសួរសុខលោកយាយ យ៉ាន់ យ៉េត អាយុ ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិតាកុច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប្រជាជនក្រីក្រ មានជីវភាពខ្វះខាត និងជាចាស់ជរាគ្មានទីពឹងនៅក្នុងមូលដ្ឋាន ក្នុងនោះដែរលោកមេបញ្ជាការបាននាំយកនូវថវិកានិងសម្ភារៈមួយចំនួនជូនដល់លោកយាយផងដែរ។ លោកយាយ យ៉ាន់ យ៉េត មានអារម្មណ៍សប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់មេបញ្ជាការ និងក្រុមការងារទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចុះសួរសុខទុកនិងនាំអំណោយជូនដល់លោកយាយ និងប្រជាពលរដ្ឋដទៃទៀតដែលកំពុងមានការខ្វះខាតក្នុងមូលដ្ឋាន។
