You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការចាត់តាំងបំផុស វប្បធម៌ សិល្បៈ និងកីឡា

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការចាត់តាំងបំផុស វប្បធម៌ សិល្បៈ និងកីឡា

ព្រៃវែង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការចាត់តាំងបំផុស វប្បធម៌ សិល្បៈ និងកីឡាបាល់ទាត់ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ ដល់បណ្ដាមន្ទីរ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។ ពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទី និងមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។