ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែឧសភា និងទិសដៅបន្តខែមិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ម៉ុក សារឿន នាយរងស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជានាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យ ហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។
លោកនាយរងការិយាល័យហិរញ្ញវត្ថុបានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការបន្តដល់ ណ្តាជំនាញហិរញ្ញវត្ថុ តាមបណ្តារាជធានីខេត្ត រួមមានៈ
១. ពង្រឹងការបែងចែកអោយដល់ដៃនាយ នាយរងអាវុធហត្ថ ។
២. ហាមដាច់ខាតការបើកប្រាក់បៀវត្សជាកញ្ចប់។
៣.ហាមដាច់ខាតមានការចងការប្រាក់ផ្សេងៗ នៅតាមបណ្តាអង្គភាព។
៤. ត្រូវកត់ចំលងរាល់បញ្ជីស្នាម អោយបានត្រឹមត្រូវ និងរៀងរាល់ខែ។
៥. បណ្តាជំនាញត្រូវគ្រប់គ្រង និងរក្សាទុកឯកសារ អោយបានគង់វង្ស ជៀសវាងការបាត់បង់។