សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន
ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ២០ និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ (ស្រី០៥នាក់) និងចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីនម្សៅ (K)ចំនួន ៦៧កញ្ចប់ ទម្ងន់ ៤៥,៦០ក្រាម
-ថ្នាំញៀនប្រភេទក្រវីគ្រាប់ចំនួន ៣៤៨គ្រាប់ ទម្ងន់ ១០៩,៩៦ក្រាម
-ទូរស័ព្ទចំនួន ០៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។