You are currently viewing មន្ត្រីអាវុធហត្ថខេត្តកណ្តាលអញ្ជើញចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹងក្នុងមូលដ្ឋាន

មន្ត្រីអាវុធហត្ថខេត្តកណ្តាលអញ្ជើញចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹងក្នុងមូលដ្ឋាន

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខលោកយាយ លាស់ ពៅ អាយុ៦៦ ឆ្នាំ រស់នៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត និងគ្មានទីពឹង។ ក្នុងការសាកសួសុខទុកនោះដែរលោកមេបញ្ជាការរងបានជួយឧបត្ថមថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតជូនដល់លោកយាយ លាស់ ពៅ ។ លោកយាយ រីករាយត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងក្រុមការងារទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់លោកយាយនាពេលនេះ។