ឧត្តមសេនីយ៍ត្រី ប៉ិក ស៊ិនហួត ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថខេត្តព្រះវិហារដែលមានជម្ងឺ

ព្រះវិហារ៖ នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ប៉ិក ស៊ិនហួត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកវរសេនីយ៍ទោ កង ពុទ្ធា នាយរងសេនាធិការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ សំណេះសំណាលលោកឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរងអហខេត្ត ដែលកំពុងសម្រាកព្យាបាលជម្ងឺភ្នែកនៅរាជធានីភ្នំពេញ ។ សូមបញ្ជាក់ផងដែរថវិកាដែលយកទៅផ្តល់ជូនគឺឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានជួយឧបត្ថម្ភចំនួន ២០០ដុល្លារ និងថវិការបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារមានចំនួន ២.០០០.០០០រៀល ។