You are currently viewing លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាជំនាញតួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០១៨

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាជំនាញតួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០១៨

រាជធានីភ្នំពេញ ៖  ព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបចេ្ចកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាជំនាញតួនាទី សេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០១៨ ដែលកម្មសិក្សាការីមកពីការិយាល័យព័ត៌មានសន្តិសុខ ការិយាល័យប្រឆាំងភេវរកម្ម ការិយាល័យការពារសន្តិសុខផ្ទៃក្នុង អង្គភាពស្រាវជ្រាវព័ត៌មាន និងមកពីបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត។ ដោយអនុវត្តតាមសំណើលេខ០២៤/២០១៨លស ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ស្តីពីសំណើសុំគោលការណ៍បើកសិក្ខាសាលាជំនាញ តួនាទីសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០១៨ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ បានទំនាក់ទំនងជាមួយបណ្តាជំនាញផ្សេងៗដើម្បីប្រុងប្រៀបរៀបចំរៀនសូត្រ តាមគោលការណ៍កំណត់។ សិក្ខាសាលានេះផ្តោតទៅលើខ្លឹមសារមេរៀន ស្តីពីតូនាទីសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខ របៀបយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ បទល្មើសទាក់ទងនិងសន្តិសុខជាតិ បញ្ជាការសេនាធិការចារកិច្ច បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងនីតិវិធីស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ដោយមានគ្រូឧទេ្ទសនាមពីបណ្តាអង្គភាពពាក់ព័ន្ធទាំងនៅក្នុងអង្គភាពផ្ទាល់ និងគ្រូឧទ្ទេសនាមមកពីក្រៅអង្កភាព៕