ស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយអាវុធហត្ថជាន់ខ្ពស់ អញ្ជើញចូលរូមអបអរសាទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តស្វាយរៀង និងបាននាំយកថវិកាចំនួន ២៩៥.២៧៥ ដុល្លារ ប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។ ថវិកានេះបានមកពីការបរិច្ចាក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ព្រមទាំងសប្បុរសជនដែលបានចូលរួមតាមរយៈលោកនាយឧត្តមសេនីយ៍ផងដែរ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិកាជាង ២៩ ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
- Post author:Sery Vutha
- Post published:May 21, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម