កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោកវសេនីយ៍ឯក ចាន់ ដា
មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ដោយមានការចូលរួម មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានទាំងអស់ ។