You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

កំពត៖ នៅវេលាម៉ោង ០១និង ១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត បានចុះឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហឹង្សាដោយចេតនា បង្ករដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល ១០នាក់ បានធ្វើសកម្មភាពវាយទៅលើឈ្មោះ រស់ ធុនណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលករណីនេះកើតឡើងនៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅក្នុងពេលធ្វើសកម្មភាពនោះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់មាន៖

១.ឈ្មោះ កង សារឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ

២.ឈ្មោះ ងយ តុលា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសន្តិសុខរីសតបុរីរម

៣.ឈ្មោះ អង់ លី ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរបរចាំចំការ

៤.ឈ្មោះ ឆាំ រី ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករសំណង់

ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួន សូមបញ្ជាក់ផងដែរថានៅក្នុងពេលកម្លាំងអាវុធហត្ថចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ក្រុមនេះក៏បានវាយមកលើសមត្ថកិច្ចអាវុធហត្ថផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ត្រូវបានឃាត់ខ្លួននៅមន្ទីរយុត្តិធម៌អហខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី។