បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សំរិទ្ធិ មេញ្ជាការងតំណាង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកព្រឹន្ទបាលឯក នុត ស៊ីណាត សមាជិកកងកងអន្តរាគមន៍ គ១៩ ដែលជួបគ្រោះថ្នាក់ចរាចរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ខេត្តបាត់ដំបង និងបាននាំយកថវិកា និងផ្លែឈើជូនដល់លោកព្រឹន្ទបាលឯកផងដែរ។
តំណាងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថក្រោមឱវាទដែលជួបគ្រោះថ្នាក់ចរាចរ
- Post author:Sery Vutha
- Post published:May 22, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ / បញ្ជាដឹកនាំ