You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការ

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការ

ព្រះសីហនុ៖ នៅវេលាម៉ោង ០៩ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបកាលពីវេលាម៉ោង១៤ និង៣០ នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនសង្ស័យរួមមាន៖

១.ឈ្មោះ នឿន ទីណា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប

២.ឈ្មោះ សាន់ ស្រីម៉ៅ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបំរើខារ៉ាអូខេ

៣.ឈ្មោះ កែវ ធី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ

៤.ឈ្មោះ អេម បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់

៥.ឈ្មោះ សើ នី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរនេសាទ។

និងវត្ថុតាងរួមមាន៖

១.ម្សៅក្រាមសថ្លាចំនួន ១៧កញ្ចប់ ទម្ងន់១,៣៨ក្រាម

២.ទូរស័ព្ទចំនួន ០៤គ្រឿង

៣.ប្រាក់រៀលចំនួន ២៧.០០០រៀល រួមនិងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។