ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរងទទួលផែនកសាងកម្លាំង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ផៃ សុផល អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងបាននាំយកភេសជ្ជៈ និងថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៤០ម៉ឺនរៀលប្រគាល់ជូនលោកវរសេនីយ៍ត្រី ផៃ សុផល ផងដែរ។
