កំបូល៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២-២៣ នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអបតុលាការកំពូល លោកវរសនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយក នាយករងសាលា នាយការិយាល័យ ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២២-២៣
- Post author:Sery Vutha
- Post published:May 23, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់