ក្រចេះ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ក្រោមឱវាទព្រមទាំងនាំយកអំណោយរបស់លោក ឧត្ដមសេនីយ៍មេបញ្ជាការជូនដល់នាយទាហាន នាយរងទាហានចំនួន ២គ្រួសារ ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករចំនួន ១ប៉េ ៥០គីឡូក្រាម, មីម៉ាម៉ាចំនួន ២កេះ និងថវិកាចំនួន ៥០០.០០០៛។
