You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងអប់រំចិត្តសាស្រ្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អង្គភាពយោធភូមិភាគ ៥ ទិសជួរមុខ បញ្ជាការដ្ឋានកងរថក្រោះប្រចាំទិសបន្ទាយមានជ័យ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន ១៥៦នាក់ ។ កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងរយៈពេលមួយថ្ងៃពេញពេលព្រឹកឧទ្ទេសនាម និងធ្វើបទបង្ហាញដោយលោក តាន់ វីរៈវឌ្ឍន៍ សមាជិកទទួលបន្ទុកបណ្តោះបណ្តាល អប់រំអ្នកបោះឆ្នោត ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក ស៊ុត សុចន សមាជិកទទួលបន្ទុកសេវាកម្មច្បាប់ និងវិវាទកម្ម ប្រធានបទស្តីពីច្បាប់ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងពេលរសៀល ឧទ្ទេសនាម និងធ្វើបទបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ប្រធានបទស្តីពី ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងការងារអប់រំចិត្តសាស្រ្ត ។