អហ.បន្ទាយមានជ័យ ៖នៅល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការរង និងសហការី ជាច្រើននាក់បាននាំយកថវិកាចំនួន២លាន៦៥ម៉ឺនរៀល និងអង្ករចំនួន៤ការ៉ុង ជួយដល់ក្រុមគ្រួសារសពដែលមរណះភាពកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលភូមិអញ្ចាញ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយគ្រោះថ្នាក់ចរាចរ សពមានឈ្មោះ ក្រង អ៊ាត ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធ ឈ្មោះ ចែត សាវ័ន មានកូន៥នាក់ក្នុងបន្ទុក បច្ចុប្បន្នសពត្រូវបានធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយត្រី ឱ បូរិន្ទ បានមានប្រសាសន៍ថាក្នុងនាមកងរាជអាវុធហត្ថខេត្តទាំងមូលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋណាជួបការលំបាកនិងគ្រោះថ្នាក់ដោយប្រការណាមួយ អង្គភាពកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោយមិនគិតនិន្នាការនយោបាយឡើយ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា សុំអោយតប្រជាពលរដ្ឋទាំងអស់ជួយសហការផ្ដល់ព័ត៍មានរាល់សកម្មភាពបទល្មើសកើតឡើងឬមិនទាន់កើត មកអោយសមត្ថកិច្ចបានដឹង ដើម្បីងាយស្រួល បង្ការនិងបង្រ្កាបអោយទាន់ពេលវេលា។
លោកឧត្ដមសេនីយ៍ត្រីឱ បូរិន្ទបានមានប្រសាសន៍ទៀតលោកនឹងជួយឧបត្ថម្ភដល់គ្រួសារនោះជារៀងរាល់ខែក្នុង១ខែអង្ករ១ការ៉ុងនិងថវិកា១០ម៉ឺនរៀល៕