ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៣៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសនីយ៍ទោ ឌុច សម្ផស្ស នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីបរិស្ថាន បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភ្នំ ១៥០០ ចំណុចលេខ(៦៩៣១៧-៥១២១៧) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។កម្លាំងបានដកហូតឈើប្រភេទលេខ ៣ ចំនួន ១០,២៣០ ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។
ឈើជាង ១០ ម៉ែត្រគូប ត្រូវបានកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់បង្ក្រាប
- Post author:Sery Vutha
- Post published:May 24, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប