You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ស៊ាន វណ្ណដន ដែលកំពុងសម្រាកព្យាបាលជម្ងឺ

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ស៊ាន វណ្ណដន ដែលកំពុងសម្រាកព្យាបាលជម្ងឺ

ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក ស៊ាន វណ្ណដន មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលកំពុងសម្រាកព្យាបាលជម្ងឺដោយវះកាត់ថង់ទឹកប្រម៉ាត់ នៅមន្ទីរពេទ្យកេតុមាលា (រាជធានីភ្នំពេញ) និងបាននាំយកថវិកាមូលនិធិទ្រទ្រង់គ្រួសារកងរាជអាវុធហត្ថចំនួន ២.៣០០.០០០៛ ប្រគល់ជូនលោកវរសនីយ៍ផងដែរ ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានផ្ដាំផ្ញើលោកវរសេនីយ៍ឯក ស៊ាង វណ្ណដន ត្រូវខិតខំថែរក្សាសុខភាព គោរពតាមវេជ្ជបញ្ជា និងជូនពរឱ្យឆាប់ជាសះស្បើយពីជម្ងឺ ឆាប់បានចូលបម្រើការជូនអង្គភាពវិញ។