You are currently viewing មន្ត្រីអាវុធហត្ថខេត្តកណ្តាលចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថដែលទើបសម្រាលកូន

មន្ត្រីអាវុធហត្ថខេត្តកណ្តាលចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថដែលទើបសម្រាលកូន

កណ្តាល៖ ដោយមានការយកចិត្តទុក្ខដាក់និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងស្រុកស្អាង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ទៅប្រគល់ជូនគ្រួសារលោកព្រឹន្ទបាលឯក ទុន សំណាង សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដែលទើបឆ្លងទន្លេក្នុងពេលថ្មីៗនេះ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងដោយទទួលបានថវិកាសរុបចំនួន ១.៥៦៩.៥០០៛ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ លោកព្រឹន្ទបាលឯក ទុន សំណាង និងគ្រួសារបានសំដែងនូវសេចក្តីរីករាយ និងថ្លែងអំណរអគុណដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីគ្រប់រូបក្រោមឱវាទ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ក្រុមការងារទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។