You are currently viewing កម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបកាដ្ឋានរ៉ែខុសច្បាប់ចំនួន ០៤កន្លែង

កម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបកាដ្ឋានរ៉ែខុសច្បាប់ចំនួន ០៤កន្លែង

មណ្ឌលគិរី៖ ក្រោមបទបញ្ជាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថបាន សហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំង ការដ្ឋានរ៉ែខុសច្បាប់ចំនួនបួនកន្លែងស្ថិតភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី, មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីក្រសួងរ៉ែ និងឋាមពល, កម្លាំងនរគបាលខេត្ត, កម្លាំងយោធាខេត្ត និងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យទីតាំងការដ្ឋានរ៉ែខុសច្បាប់បួនគោលដៅ៖
-គោលដៅទី១ មានកម្មករចំនួន ចំនួន ៣នាក់ (ប្រុស២, ស្រី១) ប៉ុន្តែពុំស្គាល់សាវតារបស់ម្ចាស់ការដ្ឋាន។
-គោលដៅទី២ ម្ចាស់ឈ្មោះ សល់ ធី (ទីលំនៅទីរួមខេត្តមណ្ឌលគីរី) មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយនិងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។
-គោលដៅទី៣ ម្ចាស់ឈ្មោះ តាសម្បត្តិ (មិនស្គាល់ទីលំនៅ) ឃើញមានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមូយនិងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។
-គោលដៅទី៤ មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅកន្លែង។
បច្ចុប្បន្នសម្ភារៈដែលបានសន្សល់ទាំងបួនកន្លែង ត្រូវបានក្រុមការងារ វិចខ្ចប់ដើម្បីធ្វើការពិសោធន៍ ចំពោះគ្រឿងម៉ាស៊ីននៅការដ្ឋានដែលបម្រើឱ្យជីវកម្មល្មើសរ៉ែនេះ ប្រគល់ជូនមន្ត្រីក្រសួងរ៉ែ និងថាមពលដើម្បីចាត់ការបន្ត ។