កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរងទទួលការងារអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ដែលជាសិក្ខាកាមជាច្រើនរូបទៀត ។