ស្ទឹងត្រែង ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជាច្រើនរូបផងដែរ ។