You are currently viewing លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ​ ផ្ញើសារជូនពរ​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចម្រើនជន្មគម្រប់ ៨៤ឆ្នាំ ឈានចូល ៨៥ឆ្នាំ!

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ​ ផ្ញើសារជូនពរ​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចម្រើនជន្មគម្រប់ ៨៤ឆ្នាំ ឈានចូល ៨៥ឆ្នាំ!

សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៤ ឈានចូល ៨៥ឆ្នាំ សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យនូវបេសកកម្មដ៏ធំធេង ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សំដៅពង្រឹងនីតិរដ្ឋឲ្យកាន់តែរឹងមាំឈានទៅសម្រេច គោលដៅអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងថែមទៀត។

ជាថ្មីនៃឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី និងចៅៗ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់។