You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

ព្រៃវែង៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ​ឈួន ឫទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិ០១ ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីធ្វើការស្ដាប់ចម្លើយជនសង្ស័យនៅវេលាម៉ោង ១៦ និង ០៥នាទីថ្ងៃទី២៤ ខែឆ្នាំដដែល កម្លាំងមន្ទីរយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំនុចភូមិ០១ ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍។

ជនសង្ស័យទាំងបីនាក់រួមមាន៖

១.ឈ្មោះ កែវ ដាវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ០៦ ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍។

២.ឈ្មោះ លី ឈាងអ៊ី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ០៥ ឃុំព្រែកខ្សាយខ ស្រុក​ពាមរក៍  ។

៣.ឈ្មោះ សុង រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ០១ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌ស ០៣កញ្ចប់ ទម្ងន់ ០,៥៩ក្រាម

– ទូរស័ព្ទចំនួន ០២គ្រឿង

– ម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាម​នីតិវិធី ។