You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជា អធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី៣ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានបំពាក់ជូន ពីរលើករួចមកហើយកាលពីថ្ងៃទី០៧ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៤៦៩នាក់ និងនៅមានបំពាក់ជូនជាបន្ត បន្ទាប់ទៀត។
ពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើកទី៣នេះ រួមមានថ្នាក់វរសេនីយ៍ឯកចំនួន១៧រូប គឺមានមេបញ្ជាការមូលដ្ឋានខណ្ឌចំនួន៩រូប និងនាយរងសេនាធិការ ចំនួន៨រូប។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយ ភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តម សេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់គ្នា និងបាន ណែនាំចង្អុលបង្ហាញឲ្យកម្លាំងអាវុធហត្ថទាំងមូលត្រូវប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយ ឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថទូទាំងប្រទេស អនុវត្តការងារទទួលបានជោគជ័យ និងស្នាដៃជាបន្តបន្ទាប់។
ដោយឡែកចំពោះអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយកម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អ ជាប្រចាំ ចាត់ទុកខ្លួនឯងជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងបានប្តូរផ្តាច់ក្នុងការ ថែរក្សា សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេសលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមានបដិវត្តពណ៌កើតឡើងជាដាច់ខាត។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមដាស់តឿនក្រើនរំលឹកដល់ បងប្អូន ក្រុមគ្រួសារសាច់ញាតិ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមនាំគ្នាទៅពិនិត្យផ្ទៀងផ្ទាត់មើលឈ្មោះឲ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។