អហ.បន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ត្រី ជា ដាមេបញ្ជាការ អហ ក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែតចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋចំនួន ៥ខ្នង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ។
យោងតាមមន្ត្រីកងរាជអាវុធបានឲ្យដឹងថា « ផ្ទះដែល កម្លាំងអាវុធចុះសាងសង់ឲ្យ ស្ថិតក្នុងភូមិអន្លង់ស្វាយសង្កាត់និមិត្ត
ក្រុងប៉ោយប៉ែតចំនួន៣ខ្នង និង ស្ថិតក្នុងភូមិរស្មីសេរីភាពសង្កាត់និមិត្តក្រុងប៉ោយប៉ែត ចំនួន២ខ្នង»។
ផ្ទះដែល អហ សាងសង់ឲ្យ ប្រជាពលរដ្ឋមាន១. ឈ្មោះខៀវ សុភ័ណភេទប្រុសអាយុ៣២ឆ្នាំ ផ្ទះទំហំ5មx6មប្រក់ដំបូលស័ង្កសីនិងជញ្ជាំងស័ង្កសី ២. ឈ្មោះចាន់ សុភាភេទប្រុសអាយុ41ឆ្នាំ
ផ្ទះទំហំ3មx5មដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី ៣.ឈ្មោះថ្លាង ប៊ុនឡុងភេទប្រុសអាយុ72ឆ្នាំ ផ្ទះទំហំ4មx6មដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី ៤.ឈ្មោះចេង ឡូត ភេទប្រុស អាយុ44ឆ្នាំ
ផ្ទះទំហំ5មx6មដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី
៥.ឈ្មោះ ម៉ៅ ហុង ភេទប្រុសអាយុ33ឆ្នាំ ផ្ទះទំហំ5មx6មដំបូលប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី ។
ក្នុងនោះ លោកវរៈសេនីយ៍ត្រី ជា ដាមេបញ្ជាការ អហ ក្រុងប៉ោយប៉ែត ជួយឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនចំនួន30ម៉ឺនរៀល សរុប(90ម៉ឺនរៀល) ៕