កែប៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប បានសហការជាមួយមន្ត្រីនគរបាលចរាចរក្រុងកែប ចុះជួយសង្គ្រោះបឋមដល់ពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយសារជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូមានសភាពធ្ងន់ធ្ងរពេកបណា្តលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបាននគរបាលចរាចរាចរណ៍អធិការក្រុងកែបយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។ ករណីនេះកើតឡើងនៅវេលាម៉ោង ១៥ និង ២៥នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។
