ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា បានជួយសាងសង់ផ្ទះជូនលោកស្រី ចាន់ គោយ ភេទស្រី អាយុ ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ និងពិកាជើងស្តាំ ស្ថិតនៅភូមិគោតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ផ្ទះដែលដែលកម្លាំងអាវុធហត្ថចុះជួយសាងសង់គឺធ្វើអំពីថ្ម ប្រក់សង្ក័សី ទំហំ ៤ គុណនឹង ៦ម៉ែត្រ សរុបទឹកប្រាក់អស់ចំនួន ២.០០០ដុល្លារ ដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។
សូមបញ្ជាក់ផងដែរជាថា រៀងរាល់លើកនៃការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី តែងតែបានលើកឡើងអំពីការងារជួយសង្គ្រោះប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទីទល័ក្រ ជួបទុក្ខលំបាក និងជនរងគ្រោះផ្សេងៗ ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាជាច្រើន ដល់ប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។