ស្វាយរៀង៖ ពិធីសម្ពោធ ឆ្លងឧបដ្ឋានសាលាកុដិ សាលារៀន រួមទាំងសមិទ្ធផលនានា នៅវត្តធនវង្សមុនី ស្ថិតនៅភូមិរាមសេនា ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងអស់លោក ក្រុមការងារចុះជួយស្រុករមាសហែកជាច្រើនរូបផងដែរ។ ពិធីនេះប្រព្រឹត្តថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្កហបណ្ឌិតបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនា ស្រលាញ់ រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ៖ មានកត្តា៤យ៉ាង ទី១.កត្តាសុខ សន្តិភាព ទី២.កត្តាហេដ្ឋារចនាសម្ព័ន្ធ ទី៣.កត្តាមធ្យោបាយធ្វើដំណើរ និង ទី៤.កត្តាប្រាក់ចំណូល ដែលអាចឲ្យយើងទាំងអស់គ្នាបានធ្វើបុណ្យតាមបំណងប្រាថ្នា រៀងៗខ្លួន ហើយសមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ កើតឡើងដោយ ទឹកចិត្តសប្បុរ សរបស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បានរួមសាមគ្គីគ្នា ជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀង ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ៖
១.អាជ្ញាធរត្រូវ អប់រំនូវការបង្ករបង្កើនផល និងណែនាំអំពីគ្រោះថ្នាក់នៃគ្រោះធម្មជាតិ
២.ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនក្នុងការចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗ ។
៣. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផល នានារបស់រាជរដ្ឋាភិបាល។
តាមរយៈ នៃការសម្ពោធសមិទ្ធិផលថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានទទួលយក សំណើកសាងផ្លូវលំមួយខ្សែ ២.៥០០ម៉ែត្រ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។