បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាអ្នកយកព័ត៌និងប្រពន្ធត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននៅវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមិនាឆ្នាំ២០១៦ នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានដកហូតវត្ថុតាងដូចជាម៉ាទឹកក៤ថង់តូចស្មើនិង១៥.៥ក្រាមនិងថ្នាំមេតំហ្វេតាមីុនគ្រាប់ចំនួន២.៤៥១(ពីរពាន់បួនរយហាសិបមួយគ្រាប់)និងរថយន្តមួយគ្រឿង ហើយជនសង្ស័យនោះត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលលើការងារគ្រឿងញៀននិងអនិតិជនបាននិយាយថា ជនសង្ស័យទាំង២នាក់មានឈ្មោះ អួង ឈៀងហៃ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាអ្នករត់តាក់សីុនិងជាភ្នាក់ងារអ្នកយកព័ត៌មានរស្មីចេនឡា រស់នៅក្នុងភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធមានឈ្មោះ ឃុត ហួត អាយុ៣៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅភូមិឃុំជាមួយគ្នា។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាមុនពេលឈានដល់ការបង្រ្កាបនោះគឺបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់កំពុងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុ ក្រោយពីបានទទួលបានព័ត៌មានហើយនោះដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង ដឹកនាំកំលាំងអាវុធហត្ថជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សការណ៍ជាមួយនិងកំលាំងស្នាក់ការសន្តិសុខ៩៩៩និងកម្លាំងអាវុធហត្ថស្រុកម៉ាឡៃចំនួន១៨នាក់បានចុះធ្វើការបង្រ្កាបជាក់ស្តែងនៅក្នុងផ្ទះជនសង្ស័យតែម្តង។ លោកវរ:សេនីយ៍ុឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យនោះបានឆើ្លយសារភាពថា ខ្លួនពិតជាបានលក់គ្រឿងញៀនទាំងអស់នេះអោយទៅបុរស់ម្នាក់ដើម្បីយកមកលាក់ទុកដើម្បីធ្វើការចែកចាយបន្តពិតប្រាកដមែន ចំណែកប្រពន្ធវិញក៏បានឆ្លើយសារភាពនៅមុខអាវុធដែរថា ខ្លួនមិនបានពាក់ព័ន្ធនិងការជួញដូគ្រឿងញៀនជាមួយប្តីនោះឡើយ។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយបានចម្លើយសារភាពពីជនសង្ស័យនិងមានផស្តុតាងទៀតនោះជនសង្ស័យត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕