You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

កណ្តាល៖ រសៀលថ្ងៃចន្ទ​ ១៤កើត ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង​ ដោយមានការអញ្ជើញចូលរួមពីលោក​ អ៊ួច សៅវឿន​ អភិបាលរងស្រុកកណ្តាលស្ទឹង​ លោកមេបញ្ជាការរង ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។
បន្ទាប់ពីលោក នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល បានឡើងអានសេចក្កីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថរូចមក។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍ថា៖ ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តទាំងអស់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។ ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិត្តពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្កីសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។ លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗ ទាំងអស់ទោះបីនៅក្នុងតម្លៃណាក៏ដោយ ដាច់ខាតមិនឱ្យបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ។