ព្រៃវែង៖ នៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចលើផ្លូវជាតិលេខ០១ ស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១.ឈ្មោះ ឡេ យាំងថាន់ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម។
២.ឈ្មោះ វៀង ធីធ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០១ កញ្ចប់ធំ ទម្ងន់ ២៥,៥០ក្រាម ថ្លឹងទាំងសំបកថង់
-ទូរស័ព្ទចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ត្រូវបានមន្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។