កោះកុង៖ នារសៀលថ្ងៃចន្ទ១៤ កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៨ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងនាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខលោកព្រឹន្ទបាលទោ គឹម ចិត្រា បុគ្គលិកការិយាល័យប្រតិបត្តិការ ដែលទើបតែវះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យខេត្តកោះកុងហើយមានការខ្វះខាត និងនាំយកថវិការមូលនិធិកងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ៥៥០.០០០ រៀលប្រគល់ជូនផងដែរ ដោយឡែកសេវាថ្លៃវះកាត់ពោះវៀនដុះខែ្នង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ជាអ្នកដោះស្រាយជូន ។ នេះជាការចែករំលែក ជួយគ្នាទៅវិញទៅមករបស់ស្ថាប័នកងរាជអាវុធហត្ថ នៅពេលបុគ្គលិកអាវុធហត្ថ ជួបការលំបាក និងខ្វះខាត។
