ព្រះសីហនុ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿង នឹងបានបញ្ជូនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន និងជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនា រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ជនសង្ស័យទាំងបីនាក់រួមមាន៖
១.ឈ្មោះ ស៊ិន សុលី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ករណីគ្រឿងញៀន។
២.ឈ្មោះ មុំ សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ករណីគ្រឿងញៀន។
៣.ឈ្មោះ លី សុវណ្ណថា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរចាំដី ករណីហឹង្សាដោយចេតនា។