You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ និងផែនការថែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ និងផែនការថែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់

ភ្នំពេញ៖​ ព្រឹកថ្ងៃអង្គារ​ ១៥កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ​ និងផែនការថែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងដោយមានការអញ្ជើញចូលរួមពីសំណាក់​លោកមេបញ្ជាការរង​ នាយរងសេនាធិការ​ ស្នងការ​ ស្នងការរង​ នាយកសាលាទាំងពីរ​ នាយការិយាល័យ​ មេបញ្ជាការវរអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។