អហ.ព្រះសីហនុ៖នៅវេលាម៉ោងជាង០៨និង៣០នាទីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០១៦មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើងនៅចំនុចផ្លូវចូលក្រុងច្បារមន.ខេត្តកំពង់ស្ពឺបង្ករឡើងដោឈ្មោះនី.ភេទប្រុសអាយុប្រហែល៣០ឆ្នាំនិងបក្សពួកបានធ្វើសកម្មភាពឡើងជិះរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3B-4161 ដែលមានសណ្តោងរឺម៉កអត់ស្លាកលេខដឹកទូរកុងតឺន័រ ពណ៌ឈាមជ្រូកដែលមានលេខទូTEMU6162274(5) ទំហំ៤០ហ្វីត ផ្ទុកសំភារះសំលៀកបំពាក់នាំចេញរបស់ក្រុមអ៊ុយញ៉ុង ឡើងជិះពីកំបូល ឆ្ពោះមកខេត្តព្រះសីហនុ(ឈ្មោះនីឡើងជិះតែម្នាក់ឯងឯបក្សពួកពីរនាក់ទៀតមិនស្គាល់ឈ្មោះជិះរថយន្តកាមរីឆ្មាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1993 តាមពីក្រោយ) .លុះជិះមកដល់ផ្លូវចូលក្រុងច្បាមនឈ្មោះនី.បានអោយអ្នកបើកបររថយន្តឈ្មោះ ជួន បន ហៅ បេ ភេទប្រុស២៨ឆ្នាំ.មុខរបរបើកបររថយន្តអោយក្រុមហ៊ុនអ៊ុយញ៉ុងមានទីលំនៅភូមិអូរតាប៉ាង.ឃុំអូរឧកញ៉្ញាហេង .ស្រុកព្រៃនប់ .ខេត្តព្រះសីហនុឈប់រថយន្តរួចអោយចុះពីលើរថយន្តអោយទៅជិះរថយន្តកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ1993ដោយមានអ្នកការពារមិនអោយចុះទៅណាក្រៅពីជិះរថយន្តរួចឈ្មោះនីបានឡើងបើករថយន្តកុងទីន័រឆ្ពោះទៅផ្លូវឱរ៉ាល់ដើម្បីធ្វើសកម្មភាពយកសំភារះក្នុងទូរកុងតឺន័រក្រោយពីយករួចម៉ោងប្រហែល១១.៣០នាទីឈ្មោះនីបានបើករថយន្តកុងតឺន័រមកប្រគល់អោយឈ្មោះជួន.ប៊នវិញនៅចំនុចផ្លូវចូលក្រុងច្បារមនព្រមទាំងប្រគល់ប្រាក់ចំនួន៤.០០០$(បួនពាន់ដុល្លាសហរដ្ឋអាមេរិច)ដោយប្រាប់ថាឥវ៉ាន់មិនសូវសំខាន់ក្រោយពីទទួលរថយន្តនិងប្រាក់រួចឈ្មោះជួន .បនក៏បើករថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុលុះដល់ចន្លោះគីឡូម៉ែត្រលេខ ៥៥_៥៦ ស្ថិតក្នុង ភូមិឡរ.ឃុំកាហែង.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ(បឹងឈូក)ក៏ឈប់រថយន្តដើម្បីអោយឈ្មោះធូ. រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ឡើងជិះរថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុ។ លុះដល់ម៉ោង១៣និង៣៦នាទី.ថ្ងៃទី១២និង០៣ឆ្នាំ២០១៦ លោក សឹន. សុធា មេការរថយន្តក្រុមហ៊ុនអ៊ុយ.ញ៉ុងមិនឃើញរថយន្តចូលដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុក៏ទូរសព្ទ័មកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងអ.ហស្នាក់ការសន្តិសុខ៤០២ចំនួន០៦នាក់ដឹកនាំដោយលោកវ.ត្រីសឹុម.សុខរឹទ្ធបានចេញល្បាតលើដងផ្លូវជាតិលេខ៤ក៏ជួបរថយន្តនៅចន្លោះគីឡូម៉ែត្រលេខ144_145ស្ថិតក្នុងភូមិ.ឃុំចំការហ្លូង.ស្រុកកំពង់សិលា. ខេត្តព្រះសីហនុ ក៏អែបខាងដើម្បីឈប់រថយន្តរួចឈ្មោះធូ.រិទ្ធីក៏ត្រូវសមត្ថកិច្ចចាប់បាននៅលើរថយន្តផ្នែកខាងតៃកុងចំណែកឈ្មោះជួន.បនបានបើកទ្វារថយន្តខាងស្តាំលោតចុះរួចរត់ចូលទៅក្នុងព្រៃប្រហែល២០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចដេញចាប់បាន។ –
វត្ថុតាងដែលដកហូតពីជនសង្ស័យ(ជួន បន) មាន
ថ្នាំញៀនចំនួន០២កញ្ជប់និងឧបករណ៍សំរាប់ជក់បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង.ការិយាល័យបទល្មើសព្រហ្មទណ្ឌអ.ហខេត្តកំពុងកសាងសំណុំរឿងតាមនីតិវិធី៕