កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់
- Post author:Sery Vutha
- Post published:May 30, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ