កំពង់ឆ្នាំង៖ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញ តួនាទីសេនាធិការស្រាវជ្រាវព័ត៌មាន សន្តិសុខ ឧទ្ទេសនាម ដោយលោកវរសេនីយ៍ទោ មាស សុន ប្រធានមន្ទីរបច្ចេកទេស សន្តិសុខ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតកំពង់ឆ្នាំងជាច្រើនរូបទៀត ។
លោកវរសេនីយ៍ទោ មាស សុន ឧទ្ទេសនាមអំពីការស្រាវជ្រាវព័ត៌មាន សន្តិសុខ ដល់កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង
- Post author:Sery Vutha
- Post published:May 31, 2018
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់